អារម្ភកថា
សួមគោរពលោកគ្រួ អ្នកគ្រួ ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យា ល័យឯកទេសនៃកម្ពុជា ជាទីគោរព សួស្ដីបងៗប្អូនៗជានិស្សិតនៃសាកល វិទ្យាល័យឯកទេសនៃកម្ពុជា ជាទីរាប់អាន។
សៀវភៅដែលអ្នកកំពុងកាន់អាននៅក្នុងដៃនេះ ជារបាយការណ៍ ដែលស្រាវជ្រាវដោយក្រុមនិស្សិតឆ្នាំទី១ ជំនាន់ទី៨ ស្ដីអំពីផលិតកម្មមាន់
និងចំណីសត្វ។
សៀវភៅមួយនេះក៏អាចចាត់ទុកថាជាគន្លឹះមួយ ដើម្បីងាយស្រួល
ក្នុងការសិក្សាបន្ត សម្រាប់និស្សិតជំនាន់ក្រោយៗទៀត។ម្យ៉ាងទៀតសៀវភៅនេះអាចពង្រីងនូវចំណេះដឹងសម្រាប់យកទៅអនុវត្តន៍ នៅលើអាជីវកម្មរបស់យើងផ្ទាល់៕
សេចក្តីថ្លែងអំណរគុណ
សូមថ្លែងអំណរគុណចំពោះអ្នកដែលមានគុណឧសក្កាៈយើងខ្ញុំទាំង អស់មាន៖
សូមថ្លែងអំណរគុណចំពោះឪពុកម្តាយរបស់យើងខ្ញុំដែលបានបង្កើត និងចិញ្ចឹមបីបាច់រក្សា ហើយឧបត្ថម្ភដល់ការរៀនសូត្រកន្លងមក។
សូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលបានផ្ដល់សេវាសិក្សារៀនសូត្រ។
សូមថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យទាំងអស់ដែលបានខិតខំបង្រៀន ផ្ដល់ចំណេះដឹងដល់យើងខ្ញុំ។ ជាពិសេស លោកសាស្ត្រាចារ្យ ជិន វ៉ានី ដែលជាសាស្ត្រាចារ្យឯកទ្ទេសក្នុងមុខវិជ្ជានេះ។
សូមថ្លែងអំណរគុណចំពោះការខិតខំចំណាយពេលវេលាក្នុងការពិភាក្សាផ្ដល់យោបល់ និងចូលមតិផ្សេងៗ។
សូមថ្លែងអំណរគុណឯកឧត្តម ស្តើង សុខុម សាកលវិទ្យធិកានៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាដែលមានគំនិតបង្កើតសាកលវិទ្យាល័យនេះ។
លោក ហម សាវេត នាយកសាខានៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាខេត្តកំពត
លោកគ្រូ ផូ សុផល ជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជាសង្គមវិទ្យាដែលបានបង្ហាត់បង្រៀននិងផ្ដល់ដំបូន្មានចង្អុលបង្ហាញដល់យើងខ្ញុំ និងជួយលើកទឹកចិត្តក្នុងការរៀបរៀងសៀវភៅនេះ។
អ្នកនិពន្ធសៀវភៅមុនៗ ដែលបានបន្សល់ទុកនៅសៀវភៅល្អៗសម្រាប់ឲ្យ កុលបុត្រ កុលធីតា នាពេលបច្ចុប្បន្ន និង ជំនាន់ក្រោយៗ សិក្សាស្រាវជ្រាវបន្ថែម។
ជាចុងបញ្ចប់យើងខ្ញុំសូមជួនពរជួនជ័យដល់លោកសាកលវិទ្យាធិកា លោកនាយក លោកសាស្ត្រាចារ្យ នៃសាកលវិទ្យាលយ័ឯកទេសនៃកម្ពុជាទាំងអស់ និង អ្នកមានគុណទាំងពីទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ!
យុទ្ធសាស្ត្រកំណត់គោលដៅនៃការលក់អោយបានជោគជ័យ
តើអ្នកអាចទទួលបានគោលដៅនៃការលក់របស់អ្នកបានយ៉ាងដូចម្តេចម្តេចទៅសម្រាប់ឆ្នាំថ្មីនេះ? ចូរបង្កើតវាអោយបានល្អបំផុតទៅតាមរយៈការកំណត់យុទ្ធសាស្ត្រនៃការលក់ទាំង ១០ចំណុចដូចខាងក្រោម។ ឥឡូវនេះខ្ញុំប្រាកដថា អ្នកបានប៉ាន់ស្មានគោលដៅនៃការលក់របស់អ្នករួចទៅហើយសម្រាប់ឆ្នាំថ្មីនេះ។ បើសិនជាអ្នកមិនទាន់ទេ ខ្ញុំសូមអោយយោបល់ថា អ្នកកំពុងតែដោះស្រាយ និងធ្វើវានាពេលនេះហើយ។ ពេលវេលាកំពុងតែរំកិលខ្លួនយ៉ាងលឿន។ បើសិនជាអ្នកបានកំណត់គោលដៅរួចហើយ យើងសូមចូលរួមអបអរផង។ ខាងក្រោមនេះគឺវិធី១០យ៉ាង ដែលអ្នកអាចធ្វើអោយបានដើម្បីទទួលបានគោលដៅទាំងអស់ នោះ។
១. កែច្នៃពេលវេលាសម្រាប់មុខជំនួញថ្មីៗជារៀងរាល់សប្តាហ៍
អ្នកលក់ផលិតផលភាគច្រើនត្រូវការពឹងផ្អែកទៅលើអតិថិជនទើបលក់ផលិតផលបាន។ ដូច្នេះចូរបែងចែកពេលវេលាពិសេសមួយដើម្បីដើម្បីរកមើលឱកាសធ្វើជំនួញថ្មីៗមិនថាមុខជំនួញនោះស្ថិតក្នុងកន្លែងធ្វើការរាល់ថ្ងៃ ឬក្រុមហ៊ុនថ្មីនោះឡើយ។
តើអ្នកត្រូវតាំងចិត្តរៀបចំពេលវេលាច្រើនប៉ុណ្ណោះដើម្បីស្វែងរកជំនួញថ្មីៗទៅ?
ដើម្បីស្វែងរកមុខជំនួញថ្មី និង ការរៀបចំពេលវេលាបានអាស្រ័យលើ៖
១ សិក្សាទៅលើទីកន្លែងណាមួយសំរាប់ស្វែងយល់ពីមុខជំនួញនោះ
២ កំណត់តម្លៃមុខជំនួញថ្មីនិង កំណត់បរិមាណផលិតផល របស់យើងអោយបានច្បាស់លាស់
៣ សិក្សាពី គុណភាព និងសោភណ្ឌ័ភាពរបស់មុខជំនួយថ្មីរបស់យើង
២. ពង្រឹងការឆ្ពោះទៅរករបស់អ្នក
ខ្ញុំស្គាល់អ្នកលក់ VP ម្នាក់ដែលគាត់តែងតែនាំក្រុមការងាររបស់គាត់ប្រើវិធីបញ្ចេញគំនិតតាមរយៈការបំបែកជាមែកធាងដើម្បីរកសហគ្រាសថ្មីៗដែលពួកគេអាចយកផលិតផលទៅលក់បាន។ ការធ្វើបែបនេះជួយអោយក្រុមហ៊ុនរបស់អ្នកតែងតែទទួលបានជោគជ័យទៅលើគោលដៅនៃការលក់របស់ពួកគេ។
តើយុទ្ធសាស្ត្រទីផ្សារ និងសហគ្រាសថ្មីៗអ្វីខ្លះដែលអ្នកអាចទទួលបាន?
មុននិងយើងបង្កើតអ្វីមួយ យើងត្រូវរៀបចំនិងកំណត់គោលដៅអោយបានច្បាស់លាស់ ជាមុនសិន។
យើងត្រូវប្រមើលមើលពីសហគ្រាសដែលស្ថិតនៅជុំវិញខ្លួនយើងធ្វើយ៉ាងណាអោយពួកគាត់អាចទទួលស្គាល់ពីផលិតផលរបស់យើងហើយយកទៅជួយលក់បន្ត។ ពេលនោះហើយវាជាឱកាសសំរាប់ជំរុញផលិតផលអោយមានភាពលេចធ្លោនៅលើទីផ្សារ។ ហើយយើងត្រូវតែមើលទំរង់នៃសហគ្រាសអោយស្របទៅនិងផលិតផលរបស់យើងទើបយើងអាចជោគ ជ័យ។
៣. ពង្រឹងតម្លៃនៃការអះអាងរបស់អ្នក
ចូរបំភ្លេចវិធីសាស្ត្រដែលគួរអោយធុញទ្រាន់ថា “នេះគឺជាអ្វីដែលយើងធ្វើ ហើយនេះគឺជារង្វាន់ដែលយើងទទួលបានជោគជ័យ” ទៀតអី។ តើលទ្ធផលអ្វីខ្លះដែលអ្នកជួយអោយក្រុមហ៊ុនទទួលបាន? ចូរផ្តោតសំខាន់ទៅលើការអភិវឌ្ឈន៍ ៣០វិនាទីចំពោះបញ្ហានេះ ហើយចូរប្រាកដថារឿងនោះស្ថិតក្នុងក្តីសង្ឈឹមរបស់អ្នក មិនមែនក្រុមហ៊ុនឡើយ។ តើអ្នកអាចពង្រឹងតម្លៃនៃការអះអាងរបស់អ្នកបានយ៉ាងដូចម្តេចទៅ?
បន្ថែមលើនេះយើងត្រូវពង្រីកការអះអាងរបស់យើងអោយមានប្រសិទិ្ធភាពខ្ពស់បំផុត កុំនិយាយតែមាត់ត្រូវតែមានទំនួលខុសត្រូវទៅលើផលិតផលរបស់យើង។ ធ្វើដូចនេះហើយទើបពួកគាត់មានទំនុកចិត្តមកលើក្រុមហ៊ុនរបស់ពួកយើង ហើយគាត់មានកំលាំងចិត្តក្នុងការជំរុញផលិតផលលក់ទៅអោយគាត់។ ចៀសវាងដាច់ខាតពាក្យសំដីដែលអះអាងរួចហើយមិនធ្វើតាម ពេលនោះពួកគាត់និងអស់ទំនុកចិត្តមកលើយើង។
៤.ពង្រឹងជំនាញសួរសំណួររបស់អ្នក
មនុស្សភាគច្រើនគិតថាអ្នកលក់ជាមនុស្សពូកែនិយាយ ឬជាមនុស្សនិយាយច្រើន ប៉ុន្តែមិនប្រាកដនោះទេ ។ អ្នកលក់ផលិតផលដែលមានសក្កានុពលពិតប្រាកដ ជាមនុស្សពូកែ ស្តាប់។ ការស្ដាប់ច្រើនធ្វើឲ្យអ្នកស្រូបយកពត៌មានពីអតិថិជនរបស់អ្នកបានកាន់តែច្រើន។ វាថែមទាំងធ្វើឲ្យគាត់យល់ថា យើងបានផ្ដោតអារម្មណ៍ចំពោះគាត់។ អ្នកលក់ផលិតផលភាគច្រើនគិតថា ពួកគេសួរសំណួរបានយ៉ាងល្អ ប៉ុន្តែតាមពិតវាមិនមែននោះទេ។ ចូរសិក្សាពីរបៀបសួរយ៉ាងណាអោយមានគុណភាពខ្ពស់, សំណួរដ៏មានការទាក់ទាញខ្ពស់ដែលអាចធ្វើអោយក្តីសង្ឈឹមរបស់អ្នកអាចយល់ដឹងបាន ព្រមទាំងជាវិធីបែងចែករវាងថ្វីដៃរបស់អ្នក និងគូរប្រជែង។ រឿងនេះស្តាប់មើលទៅដូចជាងាយស្រួលណាស់ ប៉ុន្តែវាមិនដូចការគិតនោះទេ។ វាទាមទារអោយមានការគិតទុកជាមុន និងមានសេចក្តីក្លាហានក្នុងការចោទសួរ។ តើសំណួរថ្មីៗអ្វីខ្លះដែលអ្នកអាចចាប់ផ្តើមសួរបាន?
ជាការពិតណាស់មនុស្សគ្រប់រូបតែងតែគិតថាខ្លួនឯងឥតខ្ចះជាងគេតែពួកគាត់មិនដែលគិតថាសំដីអ្វីខ្លះដែលគួរនិយាយទៅកាន់អតិថិជននោះទេ។ ពេលខ្លះគាត់បាននិយាយពាក្យសំដីមិនគួសមទៅកាន់អតិថិជនក៏មានដោយចេតនាក្ដីឬអចេតនាក្ដី។ព្យាយាមប្រើពាក្យថ្មី ក្នុងការទំនាក់ទំនងជាមួយគាត់។ ដូចនេះហើយយើងគួរតែគិតមកលើចំនុចនេះវិញកុំបណ្ដោយអោយសំដីរបស់យើងបន្លឺចេញទៅដោយប្រាសចាកការគិត។ ចូរចាំថា គ្រប់ពាក្យដែលនិយាយត្រូវឆ្លងកាត់ការគិត ប៉ុន្តែអ្នកមិនចាំបាច់និយាយគ្រប់ការគិតរបស់អ្នកនោះទេ។នេះជាពាក្យពេចន៍ដែលយើងគួតែនិយាយ៖
ជំរាប់សួរ( អុំ ពូ ម៉ីង បង ) តើសុខសប្បាយទេថ្ងៃនេះ? ហើយលក់ដូរយ៉ាងម៉េចដែរក្នុងមួយរយៈពេលនេះ? ខ្ញុំមកពីក្រុមហ៊ុន……..?រួចហើយក៏ធ្វើការនិយាយលេងជាមួយគាត់ជាធម្មតា ពេលបន្ទាប់មកក្រលេកទៅមើលផលិតផលរបស់យើងរួចសួរគាត់ថា តើ (អុំ ពូ ម៉ីង បង)ត្រូវការថែមរបស់នេះទេ ព្រោះវាជិតអស់ហើយ សុំមេត្តាដាក់របស់ខ្ញុំលក់ខ្លះទៅ។ ចូរបង្ហាញពីការយកចិត្តទុកដាក់ចំពោះមនុស្សដែលអ្នកបានជួប នេះគឺជាឥរិយាបទរបស់អ្នកលក់។
ហាមដាច់ខាត់និយាយពាក្យ៖
ជំរាប់សួរ( អុំ ពូ ម៉ីង បង )ថែមអ្វីទេ? ខ្ញុំមកពីក្រុមហ៊ុន……..?ព្រោះអ្នកខ្លះគាត់ឆាប់ប្រកាន់បើយើងនិយាយអ្វីខុសឆ្គងតែបន្តិចគាត់និងខឹងភ្លាម។
ដូចនេះមុននិងនិយាយនែនាំអំពីផលិតផល យើងគួរគប្បីតែនិយាយសួរសុខទុកគាត់ជាមុនសិន ទើបជាទំលាប់ល្អសម្រាប់អ្នកលក់។ ប្រសិនបើអ្នកនិយាយតែពីផលិតផលរបស់ អ្នកនោះបង្ហាញថា អ្នកមិនបានចាប់អារម្មណ៍ពីដំណើរការអាជីវកម្មរបស់គាត់នោះទេ។ ជាការពិតណាស់អារម្មណ៍ថ្នាំងថ្នាក់នឹងកើតមានឡើងក្នុងថ្ងៃណាមួយមិនខាន។ បើមានអារម្មណ៍បែបនេះកើតឡើងគាត់នឹងបន្ថយការទិញក្នុងថ្ងៃណាមួយ។ ហើយវាក៏ជាមនោសញ្ជេតនាមួយរវាងអ្នកលក់និងអ្នកទិញ វាជាគន្លឹះដ៏សំខាន់មួយក្នុងមុខជំនួញរបស់យើងអោយកាន់តែប្រសើរឡើងៗជាដ៏រាប!។
៥. សួររកការបញ្ជូន ឬផ្ញើរ
ខ្ញុំដឹងថាអ្នកធ្លាប់លឺរឿងនេះពីមុនមក ហើយខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែខ្ញុំគឺជាមនុស្សដំបូងគេដែលបញ្ចូលថា ខ្ញុំមិនបានប្រតិបត្តិវាជាញឹកញាប់នោះទេទោះបីជាខ្ញុំដឹងថាវាជាវិធីល្អក៏ដោយ។ ហើយបញ្ហានៃការពិតគឺថា ការដឹកជញ្ជូនមានវត្តមាននៃការលក់ខ្លីជាងមួយដែលយើងមិនអាចបញ្ជាក់អោយមានទំនាក់ទំនងកាន់តែច្បាស់មួយបានឡើយ។ តើអ្នកនឹងប្រាកដថាអ្នកសួររកការដឹកបញ្ជូនអោយជាប់រហូតអ្វីខ្លះ?
ប្រាកដណាស់ការដឹងជញ្ជូនឬផ្ញើទៅអោយ អតិថិជនរបស់យើងនៅពេលគាត់បានកុម្ម៉ង់ អ៊ីវ៉ាន់ពីខាងក្រុមហ៊ុនយើងត្រូវរកមធ្យមបាយដើម្បីឲ្យទំនិញដែលផ្ដល់ទៅអោយគាត់អោយបានរហ័សបំផុត។ វាជារឿងសំខាន់ណាស់សម្រាប់ចងចិត្តអតិថិជនរបស់យើងខាងផ្នែកសេវាកម្មរហ័សទន់ចិត្តព្រោះ ពេលគាត់កុម៉្មង់អ៊ីវ៉ាន់ គាត់សង្ឃឹមថានឹងមកឆាប់ ពេលខ្លះប្រហែលជាអាចមានអ្នកមកទិញ បន្តពីគាត់ក៏បាន។
៦. ការធ្វើបទបង្ហាញ
ខ្ញុំមិនមែនកំពុងនិយាយអំពីការចងចាំវិធីសាស្ត្ររបស់អ្នកឡើយ។ ផ្ទុយទៅវិញ នេះគឺជាការនិយាយអំពីការបត់បែនទៅតាមរាល់ការបង្ហាញរបៀបលក់នីមួយៗ ដូច្នេះវានឹងអាចបញ្ជាក់អំពីចំនុចពិសេសៗដែលត្រូវការប្រាប់អតិថិជនជាមិនខាន។ វាក៏មានន័យមួយទៀតថា ជាការច្នៃពេលវេលាដើម្បីធ្វើការសមនឹងរបៀបបង្ហាញនៃការលក់នីមួយៗមុនពេលអ្នកជួបជាមួយអតិថិជន។ តើអ្នកត្រូវការអ្វីខ្លះដើម្បីពង្រឹងដល់ការធ្វើបទបង្ហាញលក់របស់អ្នក?
មុននឹងយើងទៅធ្វើបទបង្ហាញលក់ផលិតផលមួយ យើងត្រូវតែស្គាល់ពីផលិតផលរបស់យើង នោះយើងអាចលក់នៅកន្លែងណាក៏បាន ហើយវាមានគុណប្រយោជន៏អ្វីខ្លះ តំលៃវាសមរម្យសំរាប់អតិថិជនយកមកប្រើឬអត់យើងត្រូវគិតថាតើនៅទីនោះមានផលិតផលអ្វីខ្លះដែលជាគូប្រកួតប្រជែងរបស់យើង តើគេមានគុណភាពយ៉ាងណាហើយតំលៃរបស់គេយ៉ាងម៉េចដែរ? តើយើងអាចវាយលុកផលិតផលមួយនោះបានដោយវិធីណា?
ការធ្វើបទបង្ហាញមានសារៈសំខាន់ណាស់ ព្រោះជាវិធីមួយសម្រាប់ឲ្យគេស្គាល់ពីផលិតផលរបស់យើង។ អ្នកត្រូវបង្ហាញដោយមានភាពទាក់ទាញ ទើបទទួលបានការចាប់អារម្មណ៍ពីអតិថិជន។ តើត្រូវធ្វើម៉េចដើម្បីឲ្យបទបង្ហាញរបស់អ្នកមានភាពទាក់ទាញ?
ការនិយាយ
អ្នកដឹងហើយថា ក្នុងការបង្ហាញពីផលិតផលអ្នកត្រូវតែនិយាយ ។ ប៉ុន្តែសំខាន់អ្នកត្រូវដឹងពីរបៀបដែលអ្នកត្រូវនិយាយ។ បើអ្នកនិយាយសម្លេងធម្មតា សូរធម្មតា គេនឹងគិតថាផលិតផលរបស់អ្នកជាផលិតផលធម្មតា បើនិយាយខ្សោៗ គេនឹងគិតថា អ្នកខ្វះទំនុកចិត្តលើផលិតផល ក៏បានន័យថាផលិតផលរបស់អ្នកគ្មានគុណភាព។ ដូច្នេះអ្នកត្រូវនិយាយដោយមានថាមពល និយាយដោយមានទំនុកចិត្ត និយាយដោយសម្លេងច្បាស់ៗ និយាយកុំឲ្យលឿនពេក និង យឺតពេក។ អ្នកត្រូវតែស្គាល់ពីផលិតផលរបស់អ្នកឲ្យបានច្បាស់ ទើបការនិយាយរបស់អ្នកមិនមានភាពរអាក់រអួល មិនទាក់ ថែមទាំងអាចឆ្លើយរាល់ចម្ងល់របស់អតិថិជនរបស់អ្នកដែលទាក់ទងនឹងផលិតផលរបស់អ្នក។
កាយវិការ
ប្រសិនបើអ្នកនិយាយដោយមិនមានកាយវិការនោះទេ នោះដូចជាការនិយាយធម្មតា អតិថិជនក៏មិនសូវបានចាប់អារម្មណ៍ខ្លាំងនោះដែរ។ អ្នកចំរៀងដែលច្រៀងមិនមានកាយវិការ ក៏មិនសូវមានអ្នកគាំទ្រនោះដែរ ។ កាយវិការដែលអ្នកប្រើ ក៏ត្រូវសមស្របជាមួយពាក្យពេចន៍ដែលអ្នកនិយាយផងដែរ។ ត្រូវចៀសវាងកាយវិការមិនចាំបាច់មួយចំនួនដូចជា៖ អែសក្បាល កេះស្លឹកត្រចៀក កេះច្រមុះ....(លើកលែងតែចាំបាច់ត្រូវប្រើ)។
ការញញឹម
មនុស្សដែលញញឹមតែងទទួលបានការចាប់អារម្មណ៍ជាងមនុស្សដែលមានមុខស្រពាប់ស្រពោន។ការញញឹមបង្ហាញថាអ្នកកំពុងសប្បាយចិត្ត កំពុងមានក្តីសង្ឃឹម មានការពេញចិត្តចំពោះការបង្ហាញ ក៏បានន័យថាអ្នកកំពុងពេញចិត្តចំពោះការលក់ កំពុងពេញចិត្តចំពោះអតិថិជនដែលបានជួប។
៧.បង្កើនការយល់ព្រម
រឿងនេះស្តាប់មើលទៅដូចជាអ្នកលក់ជាច្រើនមានភាពបរាជ័យក្នុងការស្នើរអោយមានការប្តេជ្ញាចិត្តមួយចំនួននៅពេលពួកគេជួបគ្នា, និយាយគ្នា ជាមួយអតិថិជនអញ្ជឹង។ ការស្នើរអោយមានការទម្រង់នៃការតាំងចិត្តនីមួយៗនឹងបង្កើនអោយមានឱកាសកាន់តែឆាប់ទៅដល់ការព្រមព្រាងគ្នាបាន។ រឿងនេះអាចជាការសួរសំណួរធម្មតាថា “តើជំហ៊ានបន្ទាប់ដ៏ល្អបំផុតគឺជាអ្វីទៅ?” ឬ “តើអ្នករៀបចំខ្លួនហើយឬនៅសម្រាប់ជំហ៊ានបន្ត?”នោះជាចំនុចសំខាន់មួយដ៏ល្អសំរាប់ការព្រព្រៀងគ្នារវាងអតិថិជន និង អ្នកលក់ផលិតផល ព្រោះមុននិងទិញគេនិងសួរយើងតើវាមកពីណា ហើយគុណភាពវាយ៉ាងណាដែរ? តើក្រុមហ៊ុនមានទំណួលខុសត្រូវចំពោះផលិតផលនោះទេនៅពេលខាងមុខ? បើសិនបើថ្ងៃក្រោយរបស់ទាំងនោះវាមានបញ្ហាយើងត្រូវតែទទួលខុសត្រូវឬទេ? មានអ្វីធានា? ព្រោះបើយើងមិនទទួលខុសទេវាមិនមែនជាផ្លូវល្អ សំរាប់យើងនោះទេទៅថ្ងៃក្រោយ។
៨.រក្សាឈ្មោះរបស់អ្នកនៅក្នុងគំនិតនៃក្តីសង្ឃឹមខ្លួនឯង និង អតិថិជន
អ្នកត្រូវតែបង្កើនមធ្យោបាយច្នៃប្រឌិតមួយដើម្បីរក្សាឈ្មោះរបស់អ្នកអោយនៅក្នុងគំនិតនៃក្តីសង្ឃឹមខ្លួនឯង។ រឿងនេះអាចមានដូចជា Snail mail, Email, Networking, Drop-by calls ។ល។ ហើយចូរប្រាកដថា រាល់ការទំនាក់ទំនងនីមួយៗសុទ្ធតែផ្តល់នូវតម្លៃមួយចំនួនដល់អតិថិជនរបស់អ្នក។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីរក្សាឈ្មោះរបស់អ្នកអោយនៅក្នុងគំនិតនៃក្តីសង្ឃឹមខ្លួនឯងបាន? រឿងនេះក៏ជារឿងសំខាន់ណាស់ដែរបើយើងបានរក្សាជុំហរតាំងពីដើមអោយបានរឹងមាំនិងមានអតិថិជនគាំទ្រច្រើនហើយផលិតផលរបស់យើងដើរយ៉ាងរលូននៅលើទីផ្សារ គ្រប់ការធានាអះអាងរបស់អ្នកទៅលើអ្នកទិញសុទ្ធតែជាកាពិត។ ទើបង្កើតគំនិតនៃក្ដីសង្ឍឹមរបស់អ្នកមកលើខ្លួនឯងហើយវានឹងអាចសម្រេចគោលបំណងដែលអ្នកចង់បាន។កុំ ឲ្យអ្នកដទៃឲ្យតម្លៃយើង ប្រសិនបើយើងមិនដែលអោយតំលៃមកលើខ្លួនឯងនោះទេ។ ការអោយកលើខ្លួនឯងមិនគ្រាន់តែគិតតែខ្លួនឯងថា ខ្ញុំល្អគ្រប់គ្រាន់ហើយ វាមិនដែលល្អជាងខ្ញុំនោះទេ។ អ្នកយល់ខុសហើយព្រោះមនុស្សដែលគេគោរពនោះគឺជាមនុស្សចេះទទួលខុសត្រូវគ្រប់បែបយ៉ាងនៅអំពើដែលខ្លួនបានប្រព្រឹត្ត ហើយក៏ចេះរកវិធីដោះស្រាយបញ្ហាដែរ។
YOU ARE WHAT YOU SPEAK ! អ្នកជាមនុស្សដែលអ្នកនិយាយ !
អ្នកលក់ជាអ្នកមានគំនិតវិជ្ជមាន(Positive Person) ពោរពេញដោយក្តីសង្ឃឹម។ មនុស្សដែលមានគំនិតបែបនេះ ភាគច្រើនជាមនុស្សនៅដោយមានគោលដៅ។ ជាមនុស្សលេចធ្លោគួរអោយចាប់អារម្មណ៍ ។ តែងផ្តល់គំនិតល្អៗ ដល់អ្នកដទៃ។ ការជួយ ការយកចិត្តទុកដាក់ចំពោះអតិថិជននេះហើយ ជាហេតុនាំឲ្យអតិថិជនចាំឈ្មោះអ្នក ហើយថែមទាំងឈ្មោះម៉ាកផលិតផលដែលអ្នកលក់។
៩.ពង្រឹងជំនាញនៃការលក់របស់អ្នក
ពិភពជំនួញបានផ្លាស់ប្តូរកាលពីខែមុនម្លេះ។ បើសិនជាអ្នកមិនបានធ្វើការបត់បែនវិធីសាស្ត្ររបស់អ្នកទេ អ្នកនឹងប្រឈមមនឹងការដណ្តើមដំណែងពីគូរប្រជែងអ្នកជាមិនខាន។ មានន័យថា អ្នកត្រូវតែអានសៀវភៅ, ស្តាប់វិទ្យុ, ចូលក្នុងកម្មវិធីវឹកហាត់,ជួលគ្រូអោយបង្រៀន ឬចូលរួមក្នុងក្រុមមនុស្សឆ្លាតវ៉ៃ។ ហើយមិនត្រឹមតែស្តាប់អោយតែបានបាននោះទេ ចូរយកចិត្តទុកដាក់ទៅលើទស្សនៈទាំងឡាយដែលគេនិយាយយកមកបញ្ជូលក្នុងមុខងារជំនួញរបស់អ្នក។
តើអ្នកអាចពង្រឹងជំនាញនៃការលក់របស់អ្នកបានយ៉ាងដូចម្តេចទៅ? ប្រសិនបើយើងចង់ពង្រឹងតំណែងនៃការលក់របស់យើងត្រូវក្រលេកមើលទីផ្សារបច្ចុប្បន្ន តើគេត្រូវាការអ្វី? ហើយមានតំរូវការបែបណាដែលវាយួអង្វែងអត់សំរាប់អតិថិជន។ ម្យ៉ាងទៀតយើងគប្បីយើងគួរយកចិត្តទុកដាក់លើចំណងមិត្តភាពជាមួយនិងអតិថិជនអោយកាន់តែល្អប្រសើជាងមុន ធ្វើយ៉ាងនេះទោះជារបស់នោះមិនសូវដើរក៏គេអាចជួយយករបស់យើងមកជួយជុំរុញ នៅលើទីផ្សារ។ ភាពទំនាក់ទំនងអាចធ្វើអៅយមនុស្សមិនសូវគិតពីផលជំនេញពីគ្នាទៅវិញទៅមក។ អ្នកត្រូវចងចាំថា ការទំនាក់ទំនងមានសារៈសំខាន់បំផុតក្នុងវិស័យរកស៊ី។ ភាគច្រើននៃការលក់ជំនាញចូលរួមបានតែ៣០% ឬតិចជាងនេះ ប៉ុន្តែឥរិយាបទ ទាក់ទងបានរហូតដល់៧០% ឬច្រើនជាងនេះទៅទៀត។
១០. បង្ហាញអតិថិជនពីមូលហេតុដែលពួកគេគួរតែរក្សាការធ្វើជំនួញជាមួយអ្នកទៀត
ដោយសារតែមនុស្សម្នាក់បានទិញផលិតផលពីអ្នកកាលពីមុនមិនមែនមានន័យថា ពួកគេនឹងបន្តធ្វើបែបនេះទៀតនៅពេលក្រោយឡើយ។ អតិថិជនធ្វើជំនួញសម្រាប់ថ្ងៃនេះ អ្នកត្រូវតែផ្តល់អំណះអំណាងអំពីមូលហេតុដែលវាអាចធ្វើអោយពួកគាត់បន្តទិញ ឬទទួលយកសេវារបស់អ្នករហូត។ គ្រប់ការរកស៊ីត្រូវការប្រាក់ចំណេញ ហើយគ្រប់មនុស្សទាំងអស់តែងតែទទួលយកការយកចិត្តទុកដាក់។ អោយតែអ្នកធ្វើអោយដៃគូរជំនួញ អ្នកចែកចាយ អតិថិជនរបស់អ្នកយល់ថា គាត់បានផលចំណេញតាមរយៈការសហការជាមួយអ្នក ឬតាមរយៈប្រើផលិតផលរបស់អ្នកនោះ ពួកគាត់នៅតែបន្តការទិញជាដរាប។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីពង្រឹងការងារនេះដល់អតិថិជនរបស់អ្នកបាន?
កុំរង់ចាំដល់ត្រូវលក់ចាំធ្វើឡើយ ចូរយកទស្សនៈទាំងនេះសម្រាប់បំពេញគោលដៅលក់របស់អ្នកក្នុងឆ្នាំនេះទៅ៕
ឯកសារយោង
Website Business News
យុទ្ធសាស្ត្រអ្នកលក់របស់ YOU CAN
មូលដ្ឋានគ្រឹះនៃម៉ាឃីតធីងរបស់ CUS
No comments:
Post a Comment