Pages

Saturday, April 1, 2017

យុទ្ធសាស្ត្រលក់ឲ្យបានជោគជ័យ




យុទ្ធសាស្ត្រ​សម្រេច​គោលដៅ​ក្នុង​ការលក់​

តើ​អ្នក​អាច​ទទួលបាន​គោលដៅ​នៃ​ការលក់​របស់​អ្នក​បាន​យ៉ាងដូចម្តេច​ម្តេចទៅ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​? ចូរ​បង្កើត​វា​អោយបាន​ល្អ​បំផុត​ទៅ​តាមរយៈ​ការកំណត់​យុទ្ធសាស្ត្រ​នៃ​ការលក់​ទាំង ១០​ចំណុច​ដូចខាងក្រោម​។ ឥឡូវនេះ​ខ្ញុំ​ប្រាកដថា អ្នក​បាន​ប៉ាន់ស្មាន​គោលដៅ​នៃ​ការលក់​របស់​អ្នក​រួច​ទៅ​ហើយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។ បើសិន​ជា​អ្នក​មិនទាន់​ទេ ខ្ញុំ​សូម​អោយ​យោបល់​ថា អ្នក​កំពុងតែ​ដោះស្រាយ និង​ធ្វើ​វា​នាពេល​នេះ​ហើយ​។ ពេលវេលា​កំពុងតែ​រំកិល​ខ្លួន​យ៉ាង​លឿន​។ បើសិន​ជា​អ្នក​បាន​កំណត់​គោលដៅ​រួចហើយ យើង​សូម​ចូលរួម​អបអរ​ផង​។ ខាងក្រោម​នេះ​គឺ​វិធី១០​យ៉ាង ​ដែល​អ្នក​អាច​ធ្វើ​អោយបាន​ដើម្បី​ទទួលបាន​គោលដៅ​ទាំងអស់  នោះ​។
១. កែច្នៃ​ពេលវេលា​សម្រាប់​មុខ​ជំនួញ​ថ្មីៗ​ជា​រៀង​រាល់​សប្តាហ៍​
          អ្នក​លក់​ផលិតផល​ភាគច្រើន​ត្រូវ​ការពឹងផ្អែក​ទៅលើ​អតិថិជន​ទើប​លក់​ផលិតផល​បាន​។ ដូច្នេះ​ចូរ​បែងចែក​ពេលវេលា​ពិសេស​មួយ​ដើម្បី​ដើម្បី​រក​មើល​ឱកាស​ធ្វើ​ជំនួញ​ថ្មីៗ​មិន​ថា​មុខ​ជំនួញ​នោះ​ស្ថិត​ក្នុង​កន្លែងធ្វើការ​រាល់ថ្ងៃ ឬ​ក្រុមហ៊ុន​ថ្មី​នោះឡើយ​។
តើ​អ្នក​ត្រូវ​តាំងចិត្ត​រៀបចំ​ពេលវេលា​ច្រើន​ប៉ុណ្ណោះ​ដើម្បី​ស្វែងរក​ជំនួញ​ថ្មីៗ​ទៅ​?
ដើម្បីស្វែងរកមុខជំនួថ្មី និង ការរៀបចំពេលវេលាបានអាស្រ័យលើ៖
១ សិក្សាទៅលើទីកន្លែងណាមួយសំរាប់ស្វែងយល់ពីមុខជំនួញនោះ
២ កំណត់តម្លៃមុខជំនួញថ្មី​និង កំណត់បរិមាណផលិតផល របស់យើងអោយបានច្បាស់លាស់
៣ សិក្សាពី គុណភាព និង​សោភណ្ឌ័ភាពរបស់មុខជំនួយថ្មីរបស់យើង
២. ពង្រឹង​ការ​ឆ្ពោះទៅ​រក​របស់​អ្នក​
          ខ្ញុំ​ស្គាល់​អ្នកលក់ VP ម្នាក់​ដែល​គាត់​តែងតែ​នាំ​ក្រុមការងារ​របស់​គាត់​ប្រើ​វិធី​បញ្ចេញ​គំនិត​តាមរយៈ​ការ​បំបែក​ជា​មែកធាង​ដើម្បី​រក​សហគ្រាស​ថ្មីៗ​ដែល​ពួកគេ​អាច​យក​ផលិតផល​ទៅ​លក់​បាន​។ ការធ្វើ​បែប​នេះ​ជួយ​អោយ​ក្រុមហ៊ុន​របស់​អ្នក​តែងតែ​ទទួលបាន​ជោគជ័យ​ទៅលើ​គោលដៅ​នៃ​ការលក់​របស់​ពួកគេ​។
តើយុទ្ធសាស្ត្រ​ទីផ្សារ និង​សហគ្រាស​ថ្មីៗ​អ្វីខ្លះ​ដែល​អ្នក​អាច​ទទួលបាន​?
មុននិងយើងបង្កើតអ្វីមួយ យើងត្រូវរៀបចំនិងកំណត់គោលដៅអោយបានច្បាស់លាស់ ជាមុនសិន។
យើងត្រូវប្រមើលមើលពីសហគ្រាសដែលស្ថិតនៅជុំវិញខ្លួនយើងធ្វើយ៉ាងណាអោយពួកគាត់អាចទទួលស្គាល់ពីផលិតផលរបស់យើងហើយយកទៅជួយលក់បន្ត។ ពេលនោះហើយវាជាឱកាសសំរាប់ជំរុញផលិតផលអោយមានភាពលេចធ្លោនៅលើទីផ្សារ។ ហើយយើងត្រូវតែមើលទំរង់នៃសហគ្រាសអោយស្របទៅនិងផលិតផលរបស់យើងទើបយើងអាចជោគ ជ័យ។
៣. ពង្រឹង​តម្លៃ​នៃ​ការអះអាង​របស់​អ្នក​
          ចូរ​បំភ្លេច​វិធីសាស្ត្រ​ដែល​គួរ​អោយ​ធុញទ្រាន់​ថា “​នេះ​គឺជា​អ្វី​ដែល​យើង​ធ្វើ ហើយ​នេះ​គឺជា​រង្វាន់​ដែល​យើង​ទទួលបាន​ជោគជ័យ​ទៀត​អី​។ តើ​លទ្ធផល​អ្វីខ្លះ​ដែល​អ្នក​ជួយ​អោយ​ក្រុមហ៊ុន​ទទួលបាន​? ចូរ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិ​វឌ្ឈន៍ ៣០​វិនាទី​ចំពោះ​បញ្ហា​នេះ ហើយ​ចូរ​ប្រាកដ​ថា​រឿង​នោះ​ស្ថិត​ក្នុង​ក្តីសង្ឈឹម​របស់​អ្នក មិនមែន​ក្រុមហ៊ុន​ឡើយ​។ តើ​អ្នក​អាច​ពង្រឹង​តម្លៃ​នៃ​ការអះអាង​របស់​អ្នក​បាន​យ៉ាងដូចម្តេច​ទៅ?
បន្ថែមលើនេះយើងត្រូវពង្រីកការអះអាងរបស់យើងអោយមានប្រសិទិ្ធភាពខ្ពស់បំផុត កុំនិយាយតែមាត់ត្រូវតែមានទំនួលខុសត្រូវទៅលើផលិតផលរបស់យើង។ ធ្វើដូចនេះហើយទើបពួកគាត់មានទំនុកចិត្តមកលើក្រុមហ៊ុនរបស់ពួកយើង ហើយគាត់មានកំលាំងចិត្តក្នុងការជំរុញផលិតផលលក់ទៅអោយគាត់។ ចៀសវាងដាច់ខាតពាក្យសំដីដែលអះអាងរួចហើយមិនធ្វើតាម ពេលនោះពួកគាត់និងអស់ទំនុកចិត្តមកលើយើង។
៤.​ពង្រឹង​ជំនាញ​សួរ​សំណួរ​របស់​អ្នក​
          មនុស្សភាគច្រើនគិតថាអ្នកលក់ជាមនុស្សពូកែនិយាយ​ ឬជាមនុស្សនិយាយច្រើន ប៉ុន្តែមិនប្រាកដនោះទេ ។ អ្នក​លក់​ផលិតផលដែលមានសក្កានុពលពិតប្រាកដ ជាមនុស្សពូកែ  ស្តាប់។ ការស្ដាប់ច្រើនធ្វើឲ្យអ្នកស្រូបយកពត៌មានពីអតិថិជនរបស់អ្នកបានកាន់តែច្រើន។ វាថែមទាំងធ្វើឲ្យគាត់យល់ថា​ យើងបានផ្ដោតអារម្មណ៍ចំពោះគាត់។ ​អ្នកលក់ផលិតផលភាគច្រើន​គិតថា ពួក​គេ​សួរ​សំណួរ​បាន​យ៉ាង​ល្អ ប៉ុន្តែ​តាម​ពិត​វា​មិន​មែន​នោះ​ទេ​។ ចូរ​សិក្សា​ពី​របៀប​សួរ​យ៉ាងណា​អោយមាន​គុណភាព​ខ្ពស់​, សំណួរ​ដ៏​មាន​ការទាក់ទាញ​ខ្ពស់​ដែល​អាច​ធ្វើអោយ​ក្តីសង្ឈឹម​របស់​អ្នកអា​ច​យល់ដឹងបាន ព្រមទាំង​ជា​វិធី​បែងចែក​រវាង​ថ្វីដៃ​របស់​អ្នក និង​គូរ​ប្រជែង​។ រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ជា​ងាយស្រួល​ណាស់ ប៉ុន្តែ​វា​មិន​ដូច​ការគិត​នោះទេ​។ វា​ទាមទារ​អោយមាន​ការគិត​ទុកជា​មុន និង​មាន​សេចក្តីក្លាហាន​ក្នុងការ​ចោទសួរ​។        តើ​សំណួរ​ថ្មីៗ​អ្វីខ្លះ​ដែល​អ្នក​អាច​ចាប់ផ្តើម​សួរ​បាន?
ជាការពិតណាស់មនុស្សគ្រប់រូបតែងតែគិតថាខ្លួនឯងឥតខ្ចះជាងគេតែពួកគាត់មិនដែលគិតថាសំដីអ្វីខ្លះដែលគួរនិយាយទៅកាន់អតិថិជននោះទេ។ ពេលខ្លះគាត់បាននិយាយពាក្យសំដីមិនគួសមទៅកាន់អតិថិជនក៏មានដោយចេតនាក្ដីឬអចេតនាក្ដី។ព្យាយាមប្រើពាក្យថ្មី ក្នុងការទំនាក់ទំនងជាមួយគាត់។ ដូចនេះហើយយើងគួរតែគិតមកលើចំនុចនេះវិញកុំបណ្ដោយអោយសំដីរបស់យើងបន្លឺចេញទៅដោយប្រាសចាកការគិត។ ចូរចាំថា​ គ្រប់ពាក្យដែលនិយាយត្រូវឆ្លងកាត់ការគិត ប៉ុន្តែអ្នកមិនចាំបាច់និយាយគ្រប់ការគិតរបស់អ្នកនោះទេ។នេះជាពាក្យពេចន៍ដែលយើងគួតែនិយាយ៖
          ជំរាប់សួរ( អុំ ពូ ម៉ីង បង ) តើសុខសប្បាយទេថ្ងៃនេះ? ហើយលក់ដូរយ៉ាងម៉េចដែរក្នុងមួយរយៈពេលនេះ? ខ្ញុំមកពីក្រុមហ៊ុន……..?រួចហើយក៏ធ្វើការនិយាយលេងជាមួយគាត់ជាធម្មតា ពេលបន្ទាប់មកក្រលេកទៅមើលផលិតផលរបស់យើងរួចសួរគាត់ថា តើ (អុំ ពូ ម៉ីង បង)ត្រូវការថែមរបស់នេះទេ ព្រោះវាជិតអស់ហើយ សុំមេត្តាដាក់របស់ខ្ញុំលក់ខ្លះទៅ។​ ចូរបង្ហាញពីការយកចិត្តទុកដាក់ចំពោះមនុស្សដែលអ្នកបានជួប នេះគឺជាឥរិយាបទរបស់អ្នកលក់។
ហាមដាច់ខាត់និយាយពាក្យ៖
          ជំរាប់សួរ( អុំ ពូ ម៉ីង បង )​ថែមអ្វីទេ? ខ្ញុំមកពីក្រុមហ៊ុន……..?ព្រោះអ្នកខ្លះគាត់ឆាប់ប្រកាន់បើយើងនិយាយអ្វីខុសឆ្គងតែបន្តិចគាត់និងខឹងភ្លាម។
          ដូចនេះមុននិងនិយាយនែនាំអំពីផលិតផល យើងគួរគប្បីតែនិយាយសួរសុខទុកគាត់ជាមុនសិន ទើបជាទំលាប់ល្អសម្រាប់អ្នកលក់។ ​ប្រសិនបើអ្នកនិយាយតែពីផលិតផលរបស់ អ្នកនោះបង្ហាញថា អ្នកមិនបានចាប់អារម្មណ៍ពីដំណើរការអាជីវកម្មរបស់គាត់នោះទេ។ ជាការពិតណាស់អារម្មណ៍ថ្នាំងថ្នាក់នឹងកើតមានឡើងក្នុងថ្ងៃណាមួយមិនខាន។​ បើមានអារម្មណ៍បែបនេះកើតឡើងគាត់នឹងបន្ថយការទិញក្នុងថ្ងៃណាមួយ។ ហើយវាក៏ជាមនោសញ្ជេតនាមួយរវាងអ្នកលក់និងអ្នកទិញ វាជាគន្លឹះដ៏សំខាន់មួយក្នុងមុខជំនួញរបស់យើងអោយកាន់តែប្រសើរឡើងៗជាដ៏រាប!។
៥. សួរ​រក​ការបញ្ជូន ឬ​ផ្ញើរ​
          ខ្ញុំ​ដឹង​ថា​អ្នក​ធ្លាប់​លឺ​រឿងនេះ​ពីមុនមក ហើយ​ខ្ញុំ​ក៏​អញ្ចឹង​ដែរ​។ ប៉ុន្តែ​ខ្ញុំ​គឺជា​មនុស្ស​ដំបូង​គេ​ដែល​បញ្ចូល​ថា ខ្ញុំ​មិន​បាន​ប្រតិបត្តិ​វា​ជា​ញឹកញាប់​នោះ​ទេ​ទោះបីជា​ខ្ញុំ​ដឹង​ថា​វា​ជា​វិធី​ល្អ​ក៏ដោយ​។ ហើយ​បញ្ហា​នៃ​ការពិត​គឺថា ការដឹកជញ្ជូន​មាន​វត្តមាន​នៃ​ការលក់​ខ្លី​ជាង​មួយ​ដែល​យើង​មិន​អាច​បញ្ជាក់​អោយ​មាន​ទំនាក់ទំនង​កាន់តែច្បាស់​មួយ​បាន​ឡើយ​។ តើ​អ្នកនឹង​ប្រាកដ​ថា​អ្នក​សួរ​រក​ការ​ដឹកបញ្ជូន​អោយ​ជាប់​រហូត​អ្វីខ្លះ​?
ប្រាកដណាស់ការដឹងជញ្ជូនឬផ្ញើទៅអោយ អតិថិជនរបស់យើងនៅពេលគាត់បានកុម្ម៉ង់ អ៊ីវ៉ាន់ពីខាងក្រុមហ៊ុនយើងត្រូវរកមធ្យមបាយដើម្បីឲ្យទំនិញដែលផ្ដល់ទៅអោយគាត់អោយបានរហ័សបំផុត។ វាជារឿងសំខាន់ណាស់សម្រាប់ចងចិត្តអតិថិជនរបស់យើងខាងផ្នែកសេវាកម្មរហ័សទន់ចិត្តព្រោះ ពេលគាត់កុម៉្មង់អ៊ីវ៉ាន់ គាត់សង្ឃឹមថានឹងមកឆាប់ ពេលខ្លះប្រហែលជាអាចមានអ្នកមកទិញ បន្តពីគាត់ក៏បាន។
៦. ​ការធ្វើ​បទ​បង្ហាញ​
          ខ្ញុំ​មិនមែន​កំពុង​និយាយ​អំពី​ការចងចាំ​វិធីសាស្ត្រ​របស់​អ្នក​ឡើយ​។ ផ្ទុយទៅវិញ នេះ​គឺជា​ការនិយាយ​អំពី​ការបត់បែន​ទៅតាម​រាល់​ការបង្ហាញ​របៀប​លក់​នី​មួយៗ ដូច្នេះ​វា​នឹង​អាច​បញ្ជាក់​អំពី​ចំនុច​ពិសេសៗ​ដែល​ត្រូវការ​ប្រាប់​អតិថិជន​ជាមិនខាន​។ វា​ក៏​មានន័យ​មួយ​ទៀត​ថា ជា​ការច្នៃ​ពេលវេលា​ដើម្បី​ធ្វើការ​សម​នឹង​របៀប​បង្ហាញ​នៃ​ការលក់​នីមួយៗ​មុន​ពេល​អ្នក​ជួប​ជាមួយ​អតិថិជន​។ តើ​អ្នកត្រូវការ​អ្វីខ្លះ​ដើម្បី​ពង្រឹង​ដល់​ការធ្វើ​បទ​បង្ហាញ​លក់រ​បស់​អ្នក​?
មុននឹងយើងទៅធ្វើបទបង្ហាញលក់ផលិតផលមួយ យើងត្រូវតែស្គាល់ពីផលិតផលរបស់យើង នោះយើងអាចលក់នៅកន្លែងណាក៏បាន ហើយវាមានគុណប្រយោជន៏អ្វីខ្លះ តំលៃវាសមរម្យសំរាប់អតិថិជនយកមកប្រើឬអត់យើងត្រូវគិតថាតើនៅទីនោះមានផលិតផលអ្វីខ្លះដែលជាគូប្រកួតប្រជែងរបស់យើង តើគេមានគុណភាពយ៉ាងណាហើយតំលៃរបស់គេយ៉ាងម៉េចដែរ? តើយើងអាចវាយលុកផលិតផលមួយនោះបានដោយវិធីណា?
          ការធ្វើបទបង្ហាញមានសារៈសំខាន់ណាស់ ព្រោះជាវិធីមួយសម្រាប់ឲ្យគេស្គាល់ពីផលិតផលរបស់យើង។ អ្នកត្រូវបង្ហាញដោយមានភាពទាក់ទាញ ទើបទទួលបានការចាប់អារម្មណ៍ពីអតិថិជន។ តើត្រូវធ្វើម៉េចដើម្បីឲ្យបទបង្ហាញរបស់អ្នកមានភាពទាក់ទាញ?
Fការនិយាយ
          អ្នកដឹងហើយថា​ ក្នុងការបង្ហាញពីផលិតផលអ្នកត្រូវតែនិយាយ ។ ប៉ុន្តែសំខាន់អ្នកត្រូវដឹងពីរបៀបដែលអ្នកត្រូវនិយាយ។ បើអ្នកនិយាយសម្លេងធម្មតា សូរធម្មតា គេនឹងគិតថាផលិតផលរបស់អ្នកជាផលិតផលធម្មតា​ បើនិយាយខ្សោៗ គេនឹងគិតថា អ្នកខ្វះទំនុកចិត្តលើផលិតផល ក៏បានន័យថាផលិតផលរបស់អ្នកគ្មានគុណភាព។ ដូច្នេះអ្នកត្រូវនិយាយដោយមានថាមពល និយាយដោយមានទំនុកចិត្ត និយាយដោយសម្លេងច្បាស់ៗ និយាយកុំឲ្យលឿនពេក និង យឺតពេក។​ អ្នកត្រូវតែស្គាល់ពីផលិតផលរបស់អ្នកឲ្យបានច្បាស់ ទើបការនិយាយរបស់អ្នកមិនមានភាពរអាក់រអួល មិនទាក់ ថែមទាំងអាចឆ្លើយរាល់ចម្ងល់របស់អតិថិជនរបស់អ្នកដែលទាក់ទងនឹងផលិតផលរបស់អ្នក។
Fកាយវិការ
          ប្រសិនបើអ្នកនិយាយដោយមិនមានកាយវិការនោះទេ នោះដូចជាការនិយាយធម្មតា អតិថិជនក៏មិនសូវបានចាប់អារម្មណ៍ខ្លាំងនោះដែរ។ អ្នកចំរៀងដែលច្រៀងមិនមានកាយវិការ ក៏មិនសូវមានអ្នកគាំទ្រនោះដែរ ។ ​កាយវិការដែលអ្នកប្រើ ក៏ត្រូវសមស្របជាមួយពាក្យពេចន៍ដែលអ្នកនិយាយផងដែរ។ ត្រូវចៀសវាងកាយវិការមិនចាំបាច់មួយចំនួនដូចជា៖ អែសក្បាល កេះស្លឹកត្រចៀក កេះច្រមុះ....(លើកលែងតែចាំបាច់ត្រូវប្រើ)។
Fការញញឹម
          មនុស្សដែលញញឹមតែងទទួលបានការចាប់អារម្មណ៍ជាងមនុស្សដែលមានមុខស្រពាប់ស្រពោន។ការញញឹមបង្ហាញថាអ្នកកំពុងសប្បាយចិត្ត កំពុងមានក្តីសង្ឃឹម មានការពេញចិត្តចំពោះការបង្ហាញ​ ក៏បានន័យថាអ្នកកំពុងពេញចិត្តចំពោះការលក់ កំពុងពេញចិត្តចំពោះអតិថិជនដែលបានជួប។
៧.បង្កើន​ការយល់ព្រម​
          រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ជា​អ្នក​លក់​ជា​ច្រើន​មាន​ភាពបរាជ័យ​ក្នុង​ការស្នើរ​អោយមាន​ការប្តេជ្ញាចិត្ត​មួយចំនួន​នៅ​ពេល​ពួកគេ​ជួបគ្នា​, និយាយ​គ្នា ជាមួយ​អតិថិជន​អញ្ជឹង​។ ការស្នើរ​អោយ​មាន​ការ​ទម្រ​ង់នៃ​ការ​តាំងចិត្ត​នី​មួយៗ​នឹង​បង្កើន​អោយ​មាន​ឱកាស​កាន់តែ​ឆាប់​ទៅដល់​ការព្រមព្រាង​គ្នា​បាន​។ រឿង​នេះ​អាច​ជា​ការ​សួរ​សំណួរ​ធម្មតា​ថា “​តើ​ជំ​ហ៊ាន​បន្ទាប់​ដ៏​ល្អ​បំផុត​គឺជា​អ្វី​ទៅ​?” “​តើ​អ្នក​រៀបចំ​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ជំ​ហ៊ាន​បន្ត​?”នោះជាចំនុចសំខាន់មួយដ៏ល្អសំរាប់ការព្រព្រៀងគ្នារវាងអតិថិជន និង អ្នកលក់ផលិតផល ព្រោះមុននិងទិញគេនិងសួរយើងតើវាមកពីណា ហើយគុណភាពវាយ៉ាងណាដែរ? ​តើក្រុមហ៊ុនមានទំណួលខុសត្រូវចំពោះផលិតផលនោះទេនៅពេលខាងមុខ? បើសិនបើថ្ងៃក្រោយរបស់ទាំងនោះវាមានបញ្ហាយើងត្រូវតែទទួលខុសត្រូវឬទេ? មានអ្វីធានា? ព្រោះបើយើងមិនទទួលខុសទេវាមិនមែនជាផ្លូវល្អ សំរាប់យើងនោះទេទៅថ្ងៃក្រោយ។
៨.​រក្សា​ឈ្មោះ​របស់​អ្នក​នៅ​ក្នុង​គំនិត​នៃ​ក្តីសង្ឃឹម​ខ្លួនឯង​ និង អតិថិជន
          អ្នក​ត្រូវ​តែ​បង្កើន​មធ្យោបាយ​ច្នៃប្រឌិត​មួយ​ដើម្បី​រក្សា​ឈ្មោះ​របស់​អ្នក​អោយ​នៅ​ក្នុង​គំនិត​នៃ​ក្តី​សង្ឃឹម​ខ្លួនឯង​។ រឿង​នេះ​អាច​មាន​ដូចជា Snail mail, Email, Networking, Drop-by calls ។​ល​។ ហើយ​ចូរ​ប្រាកដថា រាល់​ការទំនាក់ទំនង​នី​មួយៗ​សុទ្ធតែ​ផ្តល់​នូវ​តម្លៃ​មួយចំនួន​ដល់​អតិថិជន​របស់​អ្នក​។ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​រក្សា​ឈ្មោះ​របស់​អ្នក​អោយ​នៅ​ក្នុង​គំនិត​នៃ​ក្តី​សង្ឃឹម​ខ្លួនឯងបាន​? រឿងនេះក៏ជារឿងសំខាន់ណាស់ដែរបើយើងបានរក្សាជុំហរតាំងពីដើមអោយបានរឹងមាំនិងមានអតិថិជនគាំទ្រច្រើនហើយផលិតផលរបស់យើងដើរយ៉ាងរលូននៅលើទីផ្សារ គ្រប់ការធានាអះអាងរបស់អ្នកទៅលើអ្នកទិញសុទ្ធតែជាកាពិត។ ទើបង្កើតគំនិតនៃក្ដីសង្ឍឹមរបស់អ្នកមកលើខ្លួនឯងហើយវានឹងអាចសម្រេចគោលបំណងដែលអ្នកចង់បាន។កុំ ឲ្យអ្នកដទៃឲ្យតម្លៃយើង ប្រសិនបើយើងមិនដែលអោយតំលៃមកលើខ្លួនឯងនោះទេ។ ការអោយកលើខ្លួនឯងមិនគ្រាន់តែគិតតែខ្លួនឯងថា ខ្ញុំល្អគ្រប់គ្រាន់ហើយ វាមិនដែលល្អជាងខ្ញុំនោះទេ។ អ្នកយល់ខុសហើយព្រោះមនុស្សដែលគេគោរពនោះគឺជាមនុស្សចេះទទួលខុសត្រូវគ្រប់បែបយ៉ាងនៅអំពើដែលខ្លួនបានប្រព្រឹត្ត ហើយក៏ចេះរកវិធីដោះស្រាយបញ្ហាដែរ។

          YOU ARE WHAT YOU SPEAK ! អ្នកជាមនុស្សដែលអ្នកនិយាយ !
          អ្នកលក់ជាអ្នកមានគំនិតវិជ្ជមាន(Positive Person) ពោរពេញដោយក្តីសង្ឃឹម។ មនុស្សដែលមានគំនិតបែបនេះ ភាគច្រើនជាមនុស្សនៅដោយមានគោលដៅ។ ជាមនុស្សលេចធ្លោគួរអោយចាប់អារម្មណ៍ ។ តែងផ្តល់គំនិតល្អៗ ដល់អ្នកដទៃ។ ការជួយ ការយកចិត្តទុកដាក់ចំពោះអតិថិជននេះហើយ ជាហេតុនាំឲ្យអតិថិជនចាំឈ្មោះអ្នក ហើយថែមទាំងឈ្មោះម៉ាកផលិតផលដែលអ្នកលក់។
៩.​ពង្រឹង​ជំនាញ​នៃ​ការលក់​របស់​អ្នក
          ពិភព​ជំនួញ​បាន​ផ្លាស់ប្តូរ​កាលពី​ខែ​មុន​ម្លេះ​។ បើសិន​ជា​អ្នក​មិនបាន​ធ្វើ​ការបត់បែន​វិធីសាស្ត្រ​របស់​អ្នក​ទេ អ្នកនឹង​ប្រឈម​ម​នឹង​ការដណ្តើម​ដំណែង​ពី​គូរ​ប្រជែង​អ្នក​ជាមិនខាន​។ មានន័យ​ថា អ្នក​ត្រូវ​តែ​អាន​សៀវភៅ​, ស្តាប់​វិទ្យុ​, ចូល​ក្នុង​កម្មវិធី​វឹក​ហា​ត់​,​ជួល​គ្រូ​អោយ​បង្រៀន ឬ​ចូលរួម​ក្នុង​ក្រុម​មនុស្ស​ឆ្លាត​វ៉ៃ​។ ហើយ​មិន​ត្រឹម​តែ​ស្តាប់​អោយ​តែ​បាន​បាន​នោះទេ ចូរ​យកចិត្តទុកដាក់​ទៅលើ​ទស្សនៈ​ទាំងឡាយ​ដែល​គេ​និយាយ​យក​មក​បញ្ជូល​ក្នុង​មុខងារ​ជំនួញ​របស់អ្នក​។
តើ​អ្នក​អាច​ពង្រឹង​ជំនាញ​នៃ​ការលក់​របស់​អ្នក​បាន​យ៉ាងដូចម្តេច​ទៅ​? ប្រសិនបើយើងចង់ពង្រឹងតំណែងនៃការលក់របស់យើងត្រូវក្រលេកមើលទីផ្សារបច្ចុប្បន្ន​ តើគេត្រូវាការអ្វី? ហើយមានតំរូវការបែបណាដែលវាយួអង្វែងអត់សំរាប់អតិថិជន។ ម្យ៉ាងទៀតយើងគប្បីយើងគួរយកចិត្តទុកដាក់លើចំណងមិត្តភាពជាមួយនិងអតិថិជនអោយកាន់តែល្អប្រសើជាងមុន ធ្វើយ៉ាងនេះទោះជារបស់នោះមិនសូវដើរក៏គេអាចជួយយករបស់យើងមកជួយជុំរុញ នៅលើទីផ្សារ។ ភាពទំនាក់ទំនងអាចធ្វើអៅយមនុស្សមិនសូវគិតពីផលជំនេញពីគ្នាទៅវិញទៅមក​។ អ្នកត្រូវចងចាំថា ការទំនាក់ទំនងមានសារៈសំខាន់បំផុតក្នុងវិស័យរកស៊ី។​ ភាគច្រើននៃការលក់ជំនាញចូលរួមបានតែ៣០% ឬតិចជាងនេះ ប៉ុន្តែឥរិយាបទ ទាក់ទងបានរហូតដល់៧០% ឬច្រើនជាងនេះទៅទៀត។


១០. បង្ហាញ​អតិថិជន​ពី​មូលហេតុ​ដែល​ពួក​គេ​គួរតែ​រក្សា​ការធ្វើ​ជំនួញ​ជាមួយ​អ្នក​ទៀត​
          ដោយសារតែ​មនុស្ស​ម្នាក់​បាន​ទិញ​ផលិតផល​ពី​អ្នក​កាលពីមុន​មិនមែន​មានន័យថា ពួកគេ​នឹង​បន្ត​ធ្វើ​បែប​នេះ​ទៀត​នៅពេល​ក្រោយ​ឡើយ​។ អតិថិជន​ធ្វើ​ជំនួញ​សម្រាប់​ថ្ងៃនេះ អ្នក​ត្រូវ​តែ​ផ្តល់​អំណះអំណាង​អំពី​មូលហេតុ​ដែល​វា​អាច​ធ្វើអោយ​ពួកគាត់បន្តទិញ​ ឬ​ទទួលយក​សេវា​របស់​អ្នក​រហូត​។ គ្រប់ការរកស៊ីត្រូវការប្រាក់ចំណេញ ហើយគ្រប់មនុស្សទាំងអស់តែងតែទទួលយកការយកចិត្តទុកដាក់។ អោយតែអ្នកធ្វើអោយដៃគូរជំនួញ អ្នកចែកចាយ អតិថិជនរបស់អ្នកយល់ថា គាត់បានផលចំណេញតាមរយៈការសហការជាមួយអ្នក ឬតាមរយៈប្រើផលិតផលរបស់អ្នកនោះ ពួកគាត់នៅតែបន្តការទិញជាដរាប។ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​ការងារ​នេះ​ដល់​អតិថិជន​របស់​អ្នក​បាន?
​កុំ​រង់ចាំ​ដល់​ត្រូវ​លក់​ចាំ​ធ្វើ​ឡើយ ចូរ​យក​ទស្សនៈ​ទាំងនេះ​សម្រាប់​បំពេញ​គោលដៅ​លក់រ​បស់​អ្នក​ក្នុងឆ្នាំនេះ​ទៅ​៕

No comments:

Post a Comment