Friday, December 15, 2017

ប្រាំជំហានក្នុងការជ្រើសរើសបុគ្គលិក

D

I សេចក្ដីផ្កើម
          ខ្ញុំបាទឈ្មោះ ឃន តេន ជានិស្សិតឆ្នាំទីបួន មហាវិទ្យាល័យគ្រប់គ្រងពានិជ្ជកម្ម និងសេដ្ឋកិច្ច ជំនាញគ្រប់គ្រងពានិជ្ជកម្ម នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាកំពត។ សព្វថ្ងៃជាបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត។
          ក្រេឌីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំមុខគេមួយក្នុងប្រទេសកម្ពុជា។ ដំបូងក្រេឌីត គឺជាកម្មវិធី​មួយ​របស់​​​អង្គការ​សង្គ្រោះ​​ពិភព​​លោក ​សហរដ្ឋអាមេរិក (World Relief US) ដែល​បាន​ចាប់​ផ្តើម​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​តាំង​ពី​ឆ្នាំ ១៩៩៣ ​ជា​​មួយ​​នឹង​​ការ​​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និងផ្តល់ការបណ្តុះបណ្តាល​ផ្នែក​​សុខ​​ភាព​​ដល់​​ស្ត្រី​​​នៅ​​​តាម​​​​ជន​បទ​​​​នា​នា​​​នៃ​​​ប្រទេស​​កម្ពុជា។  ក្រោយ​ពី​បាន​ក្លាយ​ជា​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​​វត្ថុ​​​​ក្នុង​​ឆ្នាំ ២០០៤ មក ក្រេឌីត​បាន​បង្ហាញ​នូវ​ការ​រីក​ចំរើន​របស់​ខ្លួន​ឥត​ឈប់​ឈរ ​ទាំង​គុណ​ភាព  ប្រាក់​ចំណេញ​​ក៏​​ដូច​ជា​​ការ​​ចូល​រួម​​អភិ​វឌ្ឍន៍​​សហ​គមន៍ និង​អតិ​ថិជន​ផង​ដែរ។ ចុង​ឆ្នាំ​ ២០១០ ​ក្រេឌីត បាន​​ទទួល​​នូវ​​អាជ្ញា​ប័ណ្ណ​​ប្រកប​​អាជីវ​កម្ម ​ទទួល​​ប្រាក់​បញ្ញើ​​ពី​​ធនា​គារ​​ជាតិ ​​នៃ​​កម្ពុជា​ ​ផង​​ដែរ​។ ​នៅ​ឆ្នាំ ២០១២ ភ្នាក់​ងារ​វាយ​តំលៃ ​ Microfinanza​ ក៏​បាន​​ធ្វើ​ការ​វាយ​តំលៃ​លើ​ក្រេឌីត​ និង​បាន​បងា្ហញ​ថា​ក្រេឌីត​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​ថ្មី​មួយ​ទៀត​ គឺ​ផ្នែក​ហិរញ្ញ​វត្ថុ​ទទួល​បាន​ BBB-​​ និង​ផ្នែក​សង្គម​ទទួល​បាន​​ BB+ នៅ​ឆ្នាំ​ ២០១២​ ក្រេ​ឌីត​បាន​ទទួល​​ស្វាគមន៍នូវ​មា្ចស់​ភាគ​ហ៊ុន​ថ្មី​គឺ Phillip MFIs Pte Ltd ​ដែល​ជា​ផ្នែក​មួយ​នៃ PhillipCapital (www.phillip.com.sg​​​)​ មក​ពី​ប្រទេស​សឹង្ហបុរី ដែល​ជា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នាំ​មុខ​គេ​នៅ​អាស៊ី​​ ជា​មួយ​នឹង​តំបន់​ប្រតិបត្តិ​ការ​ជុំវិញពិភពលោក​ និង​កំពុង​ផ្តល់​នូវ​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ច្រើន​ប្រភេទ ប្រកប​​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​គុណ​ភាព​ខ្ពស់​ជូន​ដល់​អតិ​ថិជន​ចាប់​ពី​អតិ​ថិ​ជន​តូច ដល់​លំដាប់សាជី​វកម្ម​ធំៗ។​ ក្រេឌីត​មាន​គោល​ការណ៍​គ្រឹះ​ចំនួន​៣ ​គឺ​និរន្តរ៍ភាព​ ​ជួយ​អតិថិ​ជន​ដើម្បី​សំរេច​គោល​ដៅ​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋ​កិច្ច​​ និង​ការ​ដើរ​តាម​ការ​ណែនាំ​របស់​ព្រះ​ជាមា្ចស់។
ទស្សនវិស័យ បេសកកម្ម និងគុណតំលៃ
ទស្សនវិស័យ
ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​សហគមន៍​ តាម​រយៈ​ការ​ផ្តល់​លទ្ធ​ភាព​ដល់​ប្រជា​ជន​ក្រី​ក្រ​ដែល​សកម្ម​ក្នុង​ផ្នែក​សេដ្ឋ​កិច្ច ​ដើម្បី​​លើក​កម្ពស់​កម្រិត​ជីវ​ភាព​របស់​ពួក​គេ។
បេសកកម្ម
ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ ក្នុង​​ការ​​ផ្តល់​​នូវ​​ដំ​ណោះ​ស្រាយ​​ហិរញ្ញ​វត្ថុ​​ច្រើន​ប្រភេទ​ដល់​សហ​គមន៍​ដោយ​បម្រើ និង​ការ​ពារ​អតិ​ថិ​ជន​របស់​យើង​ និង​រក្សា​និរន្តរ​ភាព​របស់​គ្រឹះ​ស្ថាន​ជា​មួយ​ការ​បេ្តជ្ញា​ចិត្ត​ជួយ​ជន​ក្រី​ក្រ​។
គុណតំលៃរបស់ក្រេឌីត
Description: arrow greenការប្តេជ្ញាចិត្ត : ខិតខំដើម្បីសម្រេចឧត្តមភាពផ្នែកសេវា
Description: arrow greenសុចរឹតភាព : ធ្វើអ្វីដែលត្រឹមត្រូវ
Description: arrow greenការងារជាក្រុម : រួមគ្នាសម្រេចគោលបំណងរួមមួយ
Description: arrow greenការទទួលខុសត្រូវ : មានគណនេយ្យភាពចំពោះសកម្មភាពរបស់យើង
Description: arrow green  សេចក្តីថ្លៃថ្នូរ : សម្តែងការគោរពចំពោះមនុស្សគ្រប់រូប
Description: arrow greenតម្លាភាព : ធ្វើការដោយមានភាពច្បាស់លាស់ និងគោរពតាមក្រមសីលធម៌
Description: arrow greenការប្រាស្រ័យទាក់ទង : ប្រាស្រ័យទាក់ទងជាមួយមនុស្ស គ្រប់រូបដោយបើកចំហ និងរួសរាយរាក់ទាក់
        Description: arrow greenជំនឿលើគ្រិស្គសាសនា : ប្រព្រឹត្តខ្លួនតាមសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ។
II ដំណើរការជ្រើសរើសបុគ្គលិករបស់ក្រេឌីត
        មុននឹងខ្ញុំបានក្លាយជាបុគ្គលិករបស់ក្រេឌីត ខ្ញុំបានឆ្លងកាត់ដំណើរការជាច្រើន ហើយដំណើរការទាំងនោះខ្ញុំនឹងរៀបរាប់នៅផ្នែកខាងក្រោមនេះ ដោយធ្វើការប្រៀបធៀបជាមួយ មេរៀនដែលស្តីពីដំណើរការក្នុងការជ្រើសរើសបុគ្គលិកជាទូទៅ។
១​. ការប្រកាសជ្រើសរើស
          ក្នុងកំឡុងខែមិថុនា ឆ្នាំ២០១៥ ខ្ញុំកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រឆ្នាំទី១នៅឡើយ។ខ្ញុំចង់បានការងារជាក់លាក់មួយដើម្បីមានប្រាក់ចំណូល។ ក្នុងការស្វែងរកការងារ ខ្ញុំបានស្វែងរកតាម បណ្តាញសង្គមខ្លះ(google,facebook page,www.nea.gov.kh) និងរកមើលនៅតាមក្ដារខៀននៅសាកលវិទ្យាល័យ និងនៅមុខស្ថាប័នដែលត្រូវការបុគ្គលិក។  ពេលនោះក្រេឌីតក៏ត្រូវការបុគ្គលិកផ្នែក មន្ដ្រីណទានហាត់ការ នៅសាខាឈូក។ ខ្ញុំបានអានពីការពិពណ៌នាការងារ(Job description) និង លក្ខខណ័្ឌក្នុងការជ្រើសរើស(Job requirement) យ៉ាងល្អិតល្អន់។
          នេះជាការបង្ហាញពីការប្រកាសជ្រើសរើស បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត។
២. ការដាក់ពាក្យសុំបំរើការងារ
ក្រោយពីបានអានពីការពិពណ៌នាការងារ(Job description) និង លក្ខខណ័្ឌក្នុងការជ្រើសរើស(Job requirement)មកធ្វើឲ្យខ្ញុំមានការស្ទាក់ស្ទើរចិត្តក្នុងការដាក់ពាក្យ ព្រោះគេត្រូវការនិស្សិតឆ្នាំទី ៣ឮ ឆ្នាំទី៤ ដែលពូកែគណិតវិទ្យា។ តែខ្ញុំគិតថា មុខងារមួយនេះទោះមិនពូកែគណិតវិទ្យាក៏អាចធ្វើបានដែរ ម្យ៉ាងទៀតទោះខ្ញុំជានិស្សិតកំពុងសិក្សាឆ្នាំទី១មែន ប៉ុន្ដែខ្ញុំមានបទពិសោធន៍ផ្នែកផ្សព្វផ្សាយលក់ផលិតផលតាំងពីឆ្នាំ២០១៣មកម្ល៉េះ ខ្ញុំគិតថាជាលក្ខខណ្ឌ័ដែលក្រុមហ៊ុនមានការចាប់អារម្មណ៍ ចង់ជួបសម្ភាស ហើយបើបានសម្ភាស ខ្ញុំនឹងនិយាយទាល់តែអ្នកសម្ភាសចាប់អារម្មណ៍។​ ពេលនោះខ្ញុំក៏សម្រេចចិត្តយក CV អមដោយ វិញ្ញាបនប័ត្រមធ្យមសិក្សាទុរិយភូមិ Computer Certificate Internet and Email, English certificate, K-LINK Orientation, Sphychology  certificate…ទៅដាក់នៅសាខាក្រេឌីតក្រុងកំពត។
          នេះជាដំណើរការដាក់ពាក្យ របស់បេក្ខជន ដែលដាក់ពាក្យសុំប្រឡងដើម្បីបំពេញការងារនៅក្រេឌីត ក្នុងមេរៀនគឺការបំពេញពាក្យសុំបំរើការងាររបស់បេក្ខជន
៣. ការធ្វើតេស្ដនិងឆែកប្រវត្តិបេក្ខជន
          មួយសប្ដាហ៍ក្រោយមក បុគ្គលិកផ្នែកធនធានមនុស្សរបស់ក្រេឌីត ម្នាក់បានហៅខ្ញុំតាមទូរសព្ទ័ឲ្យទៅប្រឡងតេស្ដសម្ថភាព នៅសាខាឈូក។ ព្រឹកថ្ងៃប្រឡងមកដល់ ខ្ញុំក្រោករៀមចំតាំងពីព្រលឹម ដើម្បីធ្វើដំណើរពីក្រុងកំពតទៅស្រុកឈូក ព្រមជាមួយក្រដាសរាម១០ សន្លឹក បន្ទាត់១ នឹង កាស្យូ១ ព្រោះខ្ញុំគិតជាមុនថា បេក្ខជនគេនឹងមិនអនុញ្ញាតឲ្យប្រទូរស័ព្ទឡើយ។ ក្រោយពេលប្រឡងខ្ញុំនិងបេក្ខជន៣នាក់ទៀត ត្រូវបានមានឈ្មោះសម្ភាសនៅពេលរសៀល ហើយមុនសម្ភាសបុគ្គលិកស្ថាបន័បាន យកទម្រង់ពាក្រសុំបម្រើការងារមកឲ្រខ្ញុំបំពេញ។ ក្នុងពាក្យនោះស្ថាប័នតម្រូវឲ្យបេក្ខជនសរសេរឈ្មោះអ្នកអះអាងជាច្រើននាក់មាន ៖ មេភូមិ អ្នកជិតខាង មិត្តរួមថ្នាក់ ប្រធានថ្នាក់ និង អ្នកគ្រប់គ្រងផ្ទាល់នៅស្ថាប័នមុនរបស់បេក្ខជន ព្រមទាំងគូសផែនទីពីផ្លូវជាតិទៅផ្ទះបេក្ខជនផង។​​ ខ្ញុំនៅចាំថា កាលនោះអ្នកដែលខ្ញុំដាក់ជាអ្នកធានាអះអាងរបស់ខ្ញុំសុទ្ធតែមិនដឹងខ្លួន ហើយត្រូវបានគេសួរស្ទើរគ្រប់គ្នា ចំណែកពេលសម្ភាសទៀតសោត ខ្ញុំជាបេក្ខជនដែលត្រូវបានគេសម្ភាសរយៈពេលយូរជាងគេ។ មានរឿងមួយដែលខ្ញុំមិនភ្លេចនោះ គឺបុគ្គលិកស្ថាប័នចុះសាកសួរពីខ្ញុំនៅក្នុងភូមិ ព្រមទាំងមេភូមិផងដែរ ហើយម្ដាយខ្ញុំមានការភិតភ័យយ៉ាងខ្លាំងពីខ្ញុំ ព្រោះគាត់មិនបានដឹងថាខ្ញុំដាក់ពាក្យសុំបម្រើការងារនៅក្រេឌីតនោះទេ ហើយអ្នកភូមិដែលត្រូវបានគេឆែកក៏មិនបានដឹងថាគេឆែកខ្ញុំរឿងអ្វីដែរ​ លើកលែងតែមេភូមិប៉ុណ្ណោះ។ ពេលម្តាយខ្ញុំ ទូរសព័្ទមកខ្ញុំទើបខ្ញុំបា្រប់គ្រប់ដំណើររឿង។
          នេះជាការធ្វើតេស្ដសមត្ថភាព និងការឆែកប្រវត្តិរបស់បេក្ខជន
៤.ការជ្រើសរើសបុគ្គលិក
          ក្រោយពីម្តាយខ្ញុំបានទូរស័ព្ទមកខ្ញុំមួយសប្ដាហ៍មក មានបុគ្គលិកផ្នែកធនធានមនុស្ស(HR)ម្នាក់បានទូរសព្ទ័មកខ្ញុំ ប្រាប់ថាខ្ញុំបានជាប់ជាបុគ្គលិកផ្នែក មន្ត្រីឥណទានហាត់ការ របស់ក្រេឌីតរួចឲ្យខ្ញុំទៅរៀនវគ្គតម្រង់ទិស នៅភ្នំពេញនា ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។ តែលុះដល់ថ្ងៃទី០១ សីហា ប្រធានសាខាឈូកបាន ហៅទូរស័ព្ទមកខ្ញុំ ហើយត្រូវឲ្យខ្ញុំទៅសាខាឈូក ដើម្បីចុះកិច្ចសន្យាព្រមទាំងហៅឪពុកម្ដាយមកធានាផង រួចឲ្យចូលបំពេញការងារថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។
          នេះជាការបង្ហាញពីការជ្រើសរើសបុគ្គលិក  ហើយអាទិ៍ភាពឲ្យទៅប្រធានគ្រប់គ្រងផ្ទាល់ ជាអ្នកជ្រើសរើស តែមានការសម្របសម្រូលពីផ្នែកធនធានមនុស្ស ជាក់ស្ដែងមុនការចូលបម្រើការងាររបស់ខ្ញុំ ខ្ញុំបានជួបទាំងមន្ត្រីធនធានមនុស្សនិង ប្រធានសាខារបស់ខ្ញុំផងដែរ។ រិតតែច្បាស់ទៅទៀតនោះ ក្រោយពេលខ្ញុំ ចូលបម្រើការងារ រាល់ពេលជ្រើសរើសបុគ្គលិកណាម្នាក់ ផ្នែកធនធានមនុស្សតែងសួរពីការសម្រេចចិត្តរបស់ប្រធានគ្រប់គ្រងជានិច្ច។
III. មតិសរុបសេចក្ដី
          ក្រោយពីបានសិក្សា ពីការគ្រប់គ្រងធនធានមនុស្ស ធ្វើឲ្យខ្ញុំមានការពេញចិត្តចំពោះមុខវិទ្យានេះជាខ្លាំង ព្រោះបានឆ្លុះបញ្ចាំងពីស្ថាប័ន ក្នុងផ្នែកធនធានមនុស្ស។ នៅក្រេឌីតជំហាននីមួយៗ ក្នុងការជ្រើសរើសបុគ្គលិក ពិតជាសមស្របជាមួយមេរៀនដែលខ្ញុំបានរៀន។ នេះជាហេតុនាំឲ្យខ្ញុំគិតថា មន្ត្រីផ្នែកធនធានមនុស្សរបស់ស្ថាប័ននេះ បានបំពេញតាមវិជ្ជាជីវៈការងារ ហើយខ្ញុំក៏មានមោទនភាពចំពោះខ្លួនឯងផងដែរ ដែលបានធ្វើការក្នុងស្ថាប័នបែបនេះ។ ឯកសារមួយនេះ ជាឯកសារសង្ខេប តែឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្ដែង ខ្ញុំសប្បាយចិត្តនឹងធ្វើ ហើយសូមអគុណចំពោះអ្នក ដែលបានអានដោយយកចិត្តទុកដាក់៕
         

No comments: